វៀតណាម ៖កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ប្រតិភូសិក្ខាកាមជាមន្ត្រីព័ត៌មានកម្ពុជាចំនួន២៧រូប ដឹកនាំដោយលោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើចុះទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ការងារ លើវិស័យព័ត៌មាន នៅអង្គភាពសារព័ត៌មាន និងមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ( Tuoi Tre ) នៅទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

សូមបញ្ជាក់ថា ក្រសួងព័ត៌មានបានបញ្ជូនមន្ត្រី ចំនួន២៧រូប មកពីមន្ទីរព័ត៌មានរាជធានី.ខេត្ត ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី « ជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃ ក្នុងយុគសម័យឌីជីថល » នៅទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមបិយមវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ។

វគ្គបណ្តាលនេះរៀបចំឡើងដោយនាយកដ្ឋានសារព័ត៌មាន នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ។នេះជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងវិស័យព័ត៌មាន ៕អត្ថបទ ៖ហឹង ចូច











