ឯកឧត្តម សាយ សំអាល់ ផ្តល់សត្វគោ៤០ក្បាលដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានផ្តល់សត្វគោ ចំនួន ៤០ក្បាល ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សម្រាប់យកទៅចិញ្ចឹម ដើម្បីបង្កើនជីវភាពកងទ័ព ។

    photo_2026-06-19_19-42-01.jpg

    សត្វគោចំនួន ៤០ក្បាលនេះ ត្រូវបាននាំយកមកប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ។

    photo_2026-06-19_19-42-05.jpg

    នៅក្នុងឳកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ដែលបានយកចិត្តទុកដាក់ក្នុងបង្កើនជីវភាពរបស់កងទ័ព ហើយលោកមេបញ្ជាការក៏បានសន្យាថា នឹងចិញ្ចឹមមើលថែសត្វគោទាំងនេះឲ្យបានល្អ ៕ អត្ថបទ ៖ហឹង ចូច

    photo_2026-06-19_19-42-07.jpg
    photo_2026-06-19_19-42-10.jpg
    photo_2026-06-19_19-42-15.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង