សូម​បន្ត​ប្រុង​ប្រ​យ័ត្ន​ ! ថ្ងៃ​នេះ​ខេត្ត​កំ​ពង់​ឆ្នាំង​ រក​ឃើញ​អ្នក​ឆ្លង​ជំ​ងឺ​កូ​វីដ​.១៩ ​ចំ​នួ​ន​ ៥០​នាក់​​និង​ស្លាប់​បុ​រ​ស​ជន​ជាតិ​ខ្មែរ​ឥ​ស្លាម​​ម្នាក់​

  • កំពង់ឆ្នាំង ៖ រដ្ឋបាល ខេត្តកំពង់ ឆ្នាំង នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២ ១ នេះ បាន ចេញសេច ក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរក ឃើញមនុស្សចំ នួន៥០នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។
    អ្នកវិជ្ជមានកូវិដ.១៩ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរ ពេទ្យ ខេត្ត កំ ពង់ឆ្នាំង នៅ មណ្ឌល ព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច និង នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ ។

    នៅក្នងសេចក្តីប្រកាសព័ត៌មានដដែល បាបបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានករណីស្លាប់បុរសជនជាតិខ្មែរឥស្លាមម្នាក់ឈ្មោះមើ ទុល អាយុ៧៨ឆ្នាំ រស់នៅភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    តាមការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺឈ្មោះមើ ទុល បានមរណភាពដោយជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវិដ.១៩ ជាមួយនឹងជំងឺលើសឈាម និង ជំងឺបេះដូង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង