ប៉ូលីសកំពង់ឆ្នាំងបង្ហាញមុខជនសង្ស័យ១៦នាក់ ពាក់ព័ន្ធនឹងបទល្មេីសគ្រឿងញៀន

  • កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខជនសង្ស័យចំនួន ១៦នាក់ ដែលមានការពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ រួមគំនិត និង ប្រើប្រាស់គ្រឿងញៀន នៅចំនុចទីតាំងហាងបខារ៉ាអូខេគ្រួសារ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជនសង្ស័យទាំងនេះភាគច្រើនជាសិស្សសាលាមកចូលច្រៀងហើយយកទីតាំងចូលខារ៉ាអូខេនេះដើម្បីប្រើប្រាស់ និង ជួញដូរគ្រឿងញៀន។

    ប្រតិបត្តិការណ៍នេះ ធ្វើឡើងដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលផ្ទាល់ពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រើរយៈពេល៤ថ្ងៃ ឈានដល់ការបង្ក្រាបទាំងអ្នកជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនសរុបចំនួន ១៦នាក់ ដោយក្នុងនោះអ្នកជួញដូរ ចែកចាយ រួមទាំងអ្នកផ្សំគំនិតចំនួន ១១នាក់ និងអ្នកប្រើប្រាស់ចំនួន៥នាក់ ។

    ក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀននេះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំញៀន៥២កញ្ចប់ ជញ្ជីងថ្លឹង ៣គ្រឿង ម៉ូតូ៩គ្រឿង កាំភ្លើងខ្យល់១ កាំភ្លើងបាញ់ហ្គាស១ ទូរស័ព្ទដៃ៩គ្រឿង ឧបករណ៍វេចខ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត។

    ប៉ូលីសបានឲ្យដឹងថា អ្នកចែកចាយនិង អ្នកសមគំនិតចំនួន១១នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់ ចំណែកអ្នកប្រើប្រាស់ចំនួន៥នាក់ ត្រូវអនុវត្តតាមនីតិវិធី នៃការធ្វើកិច្ចសន្យា អប់រំ ណែនាំ លើកទី១ ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង