កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញមនុស្សចំនួន២៥នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩ ខណះអ្នកជាសះស្បើយថ្មីមានចំនួន ៤២នាក់។

អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៥នាក់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកបរិបូណ៌ មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមណ្ឌលព្យាបាលវិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត។
គួរបញ្ជាក់ថា ក្នុង”ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំង បាន រក ឃើញ អ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤៤២នាក់។ ក្នុងនោះមាន អ្នក ជា សះ ស្បើយសរុប ៣៣៥នាក់ កំពុងសម្រាកព្យាបាលសរុបចំនួន ១០១នាក់ និងអ្នកស្លាប់ ចំនួន៦នាក់។

