កំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋ៤ខ្នងនៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រងការខូចខាតដោយសារខ្យល់កន្ត្រាក់។

មន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នង បានរលំខូចខាតទាំងស្រុង និង ៣ខ្នងទៀត ប៉ើងរបើកដំបូល ។

នៅក្នុងហេតុការណ៍នេះ មិនមានរងគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ។











