ឃាត់ខ្លួននារីសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចប្រាក់និងគ្រឿងអលង្ការ នៅក្រុងសៀមរាប

  • សៀមរាប កម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានចាប់ឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) លើស្រី្តជនរងគ្រោះម្នាក់ទៀត ខណៈពេលនារីរងគ្រោះរូបនោះមិនបាននៅផ្ទះ ដោយមានធុរៈចេញទៅខាងក្រៅ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់គេងរបស់ជនរងគ្រោះ ដែលមិនបានចាក់សោទ្វារ ហើយជនសង្ស័យបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិមួយចំនួន ពេលធ្វើសកម្មភាពលួចបានហើយជនសង្ស័យបម្រុងដើរចេញមកក្រៅដើម្បីគេចខ្លួន ពេលនោះត្រូវបានឪពុករបស់ជនរងគ្រោះ បានឃើញជនសង្ស័យ រួចធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗយកមកប្រគល់ឲ្យសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៨ និង៣០នាទីព្រឹក ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

    យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទ្រី រ៉ូមីហ្សឺ  ហៅ ធី (នីតា) ភេទស្រីអាយុ18ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ចំណែកឯជនរងគ្រោះឈ្មោះ សំ ស្រីដែន ហៅ (ហ្វាស៊ីរ៉ា) ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរ បុគ្គលិកផ្សារទំនើប មានទីលំនៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប

    រីឯវត្ថុតាងរួមមាន កងដៃឈុត ធ្វើអំពីផ្លាកទីន ចំនួនដប់កង ដែលមានតម្លៃទឹកប្រាក់ចំនួន ៧០០ដុល្លារ, ខ្សែដៃមួយខ្សែ ប្រភេទច្រវ៉ាក់ឆាប ធ្វើអំពីផ្លាកទីនចំនួនមួយខ្សែ មានទម្ងន់ ៥ជី តម្លៃ ៥០០ដុល្លារ , ចិញ្ចៀនម៉ូតផ្កាច័ន្ទត្បូងពណ៌ស ធ្វើអំពីផ្លាកទីន ចំនួនមួយវង់មានតម្លៃ ៧០ដុល្លារ, ទូរស័ព្ទ ipad ចំនួន គ្រឿង ពណ៌មាស មានតម្លៃ ៥២០ដុល្លារ, ប្រាក់ដុល្លារចំនួន ៤០ដុល្លារ, ប្រាក់បាតថៃចំនួន២០០បាត, ប្រាក់ខ្មែរចំនួន ១៨០០,០០០រៀល,

    បច្ចុប្បន្ន ករណីនេះនគរបាលជំនាញ កំពុងធ្វើការកសាងសំណុំរឿងចាត់បញ្ជូនតាមនីតិវិធី

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង