ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយថ្ងៃទី៤ ខែធ្នូ និងរំកិលចុះមកដល់ភាគកណ្តាលប្រទេសកម្ពុជា ជាមូយនិងខ្យល់មូសុងឦសានបក់ខ្លាំង។
ក្រសួង បានអោយដឹងទៀតថា ស្ថានភាពបែបនេះកម្ពុជានឹងជួបអាកាសធាតុចុះត្រជាក់លើកទីមួយនៅសប្តាហ៍នេះចាប់ពីថ្ងៃ ៤-៧ ធ្នូ ដោយបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអាចចុះដល់ ១៧-១៩ អង្សាសេ៕
