អគ្គិភ័យបានឆាបឆេះផ្ទះលក់ប្រេងមួយកន្លែងនៅជិតរង្វង់មូលអូរត្រេះ ស្ថិតក្នុងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យឆេះខូចខាតផ្ទះ សម្ភារ ប្រេងឥន្ធន: និងបណ្តាលឲ្យម្ចាស់ផ្ទះរបួសរលាកដៃទាំងពីរ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
សមត្ថកិច្ច បានអោយដឹងទៀតថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន០៩គ្រឿង ដើម្បីអន្ដរាគមន៍បាញ់សង្គ្រោះទើបរលត់ទៅវិញ។ ដោយឡែក មូលហេតុនៃការឆាបឆេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕