ឯក​ឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញ​បើក​វគ្គបណ្តុះបណ្តាល​រំលឹក​ឡើងវិញ​ស្តីពីរ​បៀប​កត់ត្រា​ការងារ​អត្រា​នុ​កូល​ដ្ឋាន​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានបើកវគ្គបណ្តុះបណ្តាល​រំលឹក​ឡើងវិញ​ស្តីពីរបៀប​កត់ត្រាការងារ​អត្រា​នុ​កូល​​ដ្ឋាន សម្រាប់មន្រ្តីអនុវត្តនៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង លោក យឹម សំអុល អនុប្រធាន​នាយក​ដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលក្រុងស្រុក ប្រធានការិយាល័យរដ្ឋបាលក្រុងស្រុក អធិការនគរបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងស្មៀនឃុំសង្កាត់ សរុបប្រមាណ ២០០នាក់។
    ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្រានុកូលដ្ឋាន នៃ​អគ្គ​អ​ត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដែលមានរយះពេល ០២ថ្ងៃ គឺចាប់ពី​ថ្ងៃទី ២៥ ​ដល់​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
    ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវក្រេប​ជញ្ជក់យកចំណេះដឹងចំណេះ​ធ្វើក្នុងពេលនេះ ដើម្បី​យក​ទៅ​បំរើ​សេវា​សា​ធារ​ណៈជូនប្រជាពលរដ្ឋ បានច្បាស់លាស់ និងត្រឹមត្រូវបំផុត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង