ចាស់​ជរា​គ្មាន​ទីពឹង និង​គ្រួសារ​ងាយ​រង​គ្រោះ​ចំនួន៥​២​គ្រួសា​រ ទទួល​អំណោយ​ពី​ក្រុម​ការងារ​​រាជ​រដ្ឋា​ភិ​បាល​​ចុះ​មូលដ្ឋាន​ក្រុងកំពង់​ឆ្នាំង

  • កំពង់ឆ្នាំង៖ ចាស់ជរាគ្មានទីពឹង និងគ្រួសារ​ងាយរង​គ្រោះចំនួន​៥២គ្រួសារ រស់នៅក្នុងក្រុង​កំពង់ឆ្នាំង មកពី៤​សង្កាត់ រួមមាន សង្កាត់ប្អេរ សង្កាត់​ខ្សាម សង្កាត់ផ្សារ​ឆ្នាំង និងសង្កាត់​កំពង់ឆ្នាំង នៅព្រឹក​ថ្ងៃទី០៥ ខែមិថុនានេះ បានទទួល​អំណោយ​ពីក្រុម​ការងារ​​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ក្រុងកំពង់ឆ្នាំង។

    ក្រៅពីផ្តល់អំណោយ​អោយ​ពលរដ្ឋទាំង​៥២គ្រួសារ ក្នុងឳកាសនោះ ​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ និងជា​ប្រធាន​ក្រុម​ការងារ​​រាជរដ្ឋា​ភិបាល​​ចុះមូល​ដ្ឋានក្រុង​កំពង់ឆ្នាំង បាន​​ណែនាំអោយ បងប្អូនមានការប្រុងប្រយ័ត្នខ្ពស់​បន្ថែម​​ទៀតក្នុង​ការការពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់​លោក​គ្រូពេទ្យ និងការផ្សព្វផ្សាយ​របស់​ក្រសួង​សុខា​ភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយបាត់​ពី​ផែន​ដីនៅ​ឡើយទេ ។

    ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង ក៏បានកោតសសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុង​ក្រុងកំពង់ឆ្នាំង ដែល​បាន​ចូល​រួម​យ៉ាង​សកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេសការធ្វើចត្តាឡីស័ក​បានហ្មត់ចត់ ចំពោះ​បងប្អូន​ដែល​ធ្វើការចំណាកស្រុក នៅពេល​ដែលត្រលប់ចូលមកស្រុកកំណើតវិញ។

    គួរបញ្ជាក់​ថា អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង៥២គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ១០គីឡូក្រាម អំបិល១កញ្ចប់ ស្ករស​១កញ្ចប់ សាប៊ូ១ដុំ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង