ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ បានចុះផ្ទាល់ពិនិត្យដោយមើលទីតាំង សួនបន្លែធម្មជាតិដោយមិនប្រើជាតិគីមី របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នឹងបានសរសើពេញៗមាត់ ចេះដាំបន្លែធម្មជាតិបានផលល្អ។ ការសរសើរនេះ គ្រាដែល ឯកឧត្ដម បាន ចូលរួមបើកសម្ពោធគម្រោងរថយន្តក្រុងពីម៉ាឡៃ – ប៉ោយប៉ែត កាលពីចងសប្ដាហ៍កន្លងទៅ។ បន្ទាប់ពីធ្វើពិធីកាត់ខ្សែបូ នឹង ជិះរថយន្តក្រុងសាកល្បង ដែលជាជំនួយ របស់ក្រុមហ៊ុន “ឆាយណាប៉ោយប៉ែតស៊ែតថឺឡាយ ស៊ីធី” មានលោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ភាគហ៊ុនធំ មួយឯកឧត្ដម អ៊ុំ រាត្រី ត្រូវបានអញ្ជើញទស្សនាសួច្បារ លើផ្លូវមេ ខ្នាតយក្ស ដែលមានដាំបន្លែជាច្រើនមុខ។