ឯកឧត្តម​ នេត្រ ​ភក្រ្តា​ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​ ទទួល​ជួប​ពិភា​ក្សា​ការងារ​ជាមួយ​ លោក​ MOHAN​ BANDAM ​ចាង​ហ្វាង​សារ​ព័ត៌​មាន​ខែ្មរ​ថែមស៍(​Khmer​ Times)

  • នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរ សមនិងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក MOHAN BANDAM ចាងហ្វាងសារព័ត៌មានខែ្មរថែមស៍(Khmer Times) បានជម្រាបពីកិច្ចការងារមួយចំនួន ដែលសារព័ត៌មានខ្មែរ​ថាមស៍ សម្រេចបាន នឹងផែនការបន្តកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ជាទីភ្នាក់ងារសារព័ត៌មានរបស់ជាតិ និង សារព័ត៌មានខែ្មរថែមស៍ ដើម្បីរួមគ្នាផ្សព្វផ្សាយអោយបានកាន់តែទូលំទូលាយអំពីប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។

    តាមរយៈកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នសារព័ត៌មានទាំងពីរនេះ បានដំណើរការទៅយ៉ាងល្អក្នុងរយៈពេលកន្លងមក ហើយ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក្នុងនាមក្រសួងព័ត៌មាន បានថ្លែងការសរសើរចំពោះសារព័ត៌មានខ្មែរថាមស៍ ដែលបានផ្តល់កិច្ចសហការល្អជាមួយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។ ដូច្នេះជាបន្តទៅមុខទៀត នឹងពង្រឹងកិច្ចសហប្រតិបត្តិការនេះបានកាន់តែល្អរឹងមាំបន្ថែមទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង