ក្រសួងធនធានទឹក និងឧតុនិយម ណែនាំអោយសន្សំសំចៃទឹកក្នុងប្រព័ន្ធធារាសាស្ត្រស្ទឹងបរិបូណ៍ ដើម្បីទុកសម្រាប់កាងារស្រោចស្រពរបស់ប្រជាកសិករនៅរដូវប្រាំង

  • កំពង់ឆ្នាំង៖ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំអោយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកទាំងបីតំបន់នៃប្រព័ន្ធធារាសាស្ត្រស្ទឹងបរិបូណ៍ ត្រូវរក្សាទឹកhដោយភាពសន្សំ សំចៃសម្រាប់រដូវប្រាំងនេះ ទុកសម្រាប់បម្រើដល់ការងារស្រោចស្រពរបស់ប្រជាកសិករឲ្យមានប្រសិទ្ធិភាព។

    ការណែនាំបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងលោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹក និងឧតុនិយមជាមួយនឹងអាជ្ញាធរដែនដី គណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកទាំងបីតំបន់ នៃប្រព័ន្ធធារាសាស្ត្រស្ទឹងបរិបូណ៍ ដោយមានសហការពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

    ក្នុងកិច្ចប្រជុំនោះ ក៏បានអនុម័តចុងក្រោយនៃលក្ខន្តិកៈដែលបានធ្វើសេចក្តីព្រាងរួចហើយ ដែលមានកាចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រ ការបែងចែកទឹកពីប្រភពទឹកដើមនៃស្ទឹងបរិបូរណ៍ តាមផែនការ និងកម្មវិធីបែងចែកទឹកតាមវេននីមួយៗ និងពង្រឹងស្តីពីតួនាទី ភារកិច្ច និងសិទ្ធរបស់ សហគមន៍កសិករប្រើប្រាស់ទឹកសម្រាប់អនុវត្តលើសកម្មភាពការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ។


    ក្រៅពីនៅក្នុងកិច្ចប្រជុំ
    ក៏មានការស្នើឲ្យបិទទ្វារទឹកដោយមានជំនួយការប្រជុំជាមួយឆ្មាំទ្វារ និងសូមការឯកភាពពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង