ពល​រដ្ឋ​ខ្មែរ​ពីរ​នាក់​កំពុង​បាត់​ខ្លួន​ដោយសារ​​ដី​ភ្នំ​បាក់​សង្កត់​លើ​

  • អ្នកនាំ​ពាក្យ​ក្រ​សួង​ការ​ពារជាតិ​ឲ្យ​ដឹង​ថា​កម្លាំង​ចម្រុះជាង​២០​នាក់​កំពុង​ប្រតិបត្តិការ​រុក​រក​ប្រ​ជា​ពល​រដ្ឋ​​ពីរ​រូបដែល​កំពុង​បាត់​ខ្លួន​ដោយសារជំនន់​ទឹក​ភ្លៀង​ធ្វើ​ឲ្យ​បាក់ដី​ភ្នំសង្កត់​កាលពី​ថ្ងៃទី​១៦ កន្លង​ទៅ។

    ឯកឧត្តម ឈុំ សុជាតិ អ្នកនាំ​ពាក្យ​ក្រ​សួង​ការ​ពារជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​នារសៀល​នេះ​ថា​កម្លាំង​ចម្រុះ​ចំនួន​២៥​នាក់​កំពុងប្រតិបត្តិការតាម​រក​ប្រ​ជា​ពល​រដ្ឋ​ទាំង​ពី​ររូប។ អ្នក​ទាំងពីរ​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០១៩ នៅ​ត្រង់​ចំណុចព្រំដែន​កម្ពុជា​-ថៃ ច្រកពាមតា ឃុំតាតោក ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង។ ឯកឧត្តម​ឲ្យ​ដឹង​ទៀតថា​ដោយសារតែពលរដ្ឋខ្មែរទាំងពីរ​រូបនេះ បាត់ខ្លួននៅក្នុងទឹកដីថៃ ភាគីកម្ពុជាក៏បាន​ សហការជាមួយភាគីថៃដើម្បីរុករកជនរងគ្រោះផងដែរ។

    ដកស្រង់ពី http://news.sabay.com.kh/article/1165204#utm_campaign=onpage

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង