រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបើកពិព័រណ៍សាធារណៈ មិនអចិន្ត្រៃយ៍អំពីវត្ថុសិល្បៈខ្មែរដែលទាមទារបានមកវិញពីក្រៅប្រទេស

  • កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍ អំពីវត្ថុសិល្បៈខ្មែរ ដែលទាមទារបានមកវិញ ពីក្រៅប្រទេសចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសួនឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្តកំពង់ឆ្នាំង ។

    ដើម្បីត្រៀមខ្លួនស្វាគមន៍ព្រឹត្តិការណ៍ពិព័រណ៍ ដ៏សំខាន់នេះ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ឈឹម វុទ្ធា អភិបាលរង ខេត្តកំពង់ឆ្នាំង
    បានដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យលទ្ធផលការងារ និងត្រៀមរៀបចំឱ្យបានល្អ ។បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការតាំងពិព័រណ៍នេះ គឺត្រូវបានធ្វើឡើងរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។

    ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនបានជ្រាបព័ត៌មានអំពីសម្បត្តិវប្បធម៌ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងទាមទារបញ្ជូនត្រឡប់មកមាតុប្រទេសវិញ និងកំពុងសិក្សាស្វែងរកបន្ត ព្រមទាំងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយជូនដល់សាធារណជនទូទៅឱ្យយល់កាន់តែច្បាស់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវចូលរួមថែរក្សាទាំងអស់គ្នា៕អត្ថបទ ហឹង ចូច ,រូបថត សន្ធ គន្ធនិវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង