អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ កោត​សរ​សើរ​ដល់​កង​កម្លាំង​ ដែល​បាន​ចូល​រួម​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​នេ​សាទ​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពងឆ្នាំង បានកោតសរសើរ ដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេក្នុងភូសាស្ត្រ នៃខេត្តកំពង់ឆ្នាំង យ៉ាងមានប្រសិទ្ធិ ធ្វើឲ្យបទល្មើស មានការថយចុះគួរឲ្យកត់សម្គាល់ ។

    ឯកឧត្តម អភិបាលខេត្ត បានថ្លែងកោតសរសើរបែបនេះ នៅក្នុងពេលអញ្ជើញជួបសំណេះសំណាល និងនាំយកអង្ករ ត្រីខ ភេសជ្ជៈ ទឹកសុទ្ធ ព្រមទាំងសម្ភារៈ ឧបត្ថម្ភដល់កងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើង នៅតាមគោលដៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស
    នេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា បទល្មើសនេសាទ កើតឡើងដោយសារជនខិលខូចមួយចំនួនលបលួចប្រព្រឹត្ត ដោយមិនគិតពីភាពវិនាសហិនហោច នៃមច្ឆជាតិឡើយ ។ប៉ុន្តែក្នុងរយះពេលចុងក្រោយនេះ ដោយមានការចូលរួមការពារ ទប់ស្កាត់ និងបង្ក្រាប ពីកងកម្លាំង ធ្វើឲ្យបទល្មើសមានការថយចុះច្រើន ។

    លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងកងឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលឈរជើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មានកម្លាំងកងពលតូចអន្តរាគមន៍លេខ១ ,កម្លាំងទ័ពពិសេសឆ័ត្រយោង ៩១១ ,កម្លាំងលងពលតូចលេខ៧០ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

    បច្ចុប្បន្នកម្លាំងទាំងអស់បានសហការគ្នា និងដាក់ពង្រាយនៅតាមគោលដៅ ក្នុងភូមិសាស្ត្ររបស់ស្រុកចំនួន៥ ស្ថិតតាមដងទន្លេមានស្រុកបរិបូរណ៍ ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងក្រុងកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង