សិស្សា​នុ​សិស្ស​ចំនួន​៩០​នាក់​នៅ​សាលា​បឋម​សិក្សា​ចំនួន​៣​ ក្នុង​ស្រុក​បរិបូរណ៍​បាន​ទទួល​អាវ​ពោង​ពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្ត​កំពង់​ឆ្នាំង ​

  • កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាឭកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក ចេង ចាន់ដូណា ប្រធានគណៈកម្មាធិការអនុសាខា ស្រុកបរិបូណ៌ លោក ឯល សារឿន មន្ត្រីប្រចាំការអនុសាខា ក.ក្រ.ក ស្រុកបរិបូណ៌ និង មន្ត្រីសាខា បានចុះសួរសុខទុក្ខ និង ចែកជូននូវអាវពោងដល់សិស្សានុសិស្សថ្នាក់ទី១ ចំនួន៩០នាក់ ដែលមកពី៣សាលា ក្នុងនោះមាន សាលាបឋមសិក្សា ឆ្នុកទ្រូ ៣០នាក់, សាលាបឋមសិក្សា យុគន្ធរ ៣០នាក់, និងសាលាបឋមសិក្សា កំពង់ក្រចាប់ ៣០នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង