កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ លោកជំទាវឳ វណ្ណឌីន រដ្ឋលេខាក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវិដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាននាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោហ៊ុន សែន ជូនដល់លោកតា លោកយាយ មានអាយុជាង ១០០ឆ្នាំ ចំនួន២នាក់បន្ថែមទៀត ។
១,លោកយាយ លឹម ស៊ុន អាយុ១០៣ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពងឆ្នាំង ។ ២,លោកតា យូរ អន អាយុ១០០ឆ្នាំ រស់នៅភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោហ៊ុន សែន ដែលត្រូវបានផ្តល់ជូនលោកតា លោកយាយ នាពេលនេះ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣លានរៀល និង គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ៕










