ក្រុមប្រឹក្សាធម្មនុញ្ញធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនញ្ញសម្រេចបាន ក្នុងរយះពេល ៣០ឆ្នាំ

  • កំពង់ឆ្នាំង ៖ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយះពេល ៣០ឆ្នាំ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។

    photo_2026-08-26_23-01-33.jpg

    អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះដែរមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សប្រមាណជាង ៤០០ នាក់ ។

    photo_2026-08-26_23-01-36.jpg

    ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងដើម្បីបង្កើនការយល់ដឹងដល់មន្ត្រីរាជការ និងយុវជនអំពីតម្លៃគោលការណ៍គ្រឹៈនៃរដ្ឋធម្មនុញ ក៏ដូចជាតួនាទីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការធានាដល់ការគោរពនិតិរដ្ឋ និងសង្គមជាតិ ដែលមានសុខដុមរមនា ។

    photo_2026-08-26_23-01-42.jpg

    ឯកឧត្តម បញ្ជាក់ថា រដ្ឋធម្មនុញ្ញឆ្នាំ១ ៩៩៣ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលកើតចេញពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ។ ឯកឧត្តម បន្ថែមថា ក្រោមម្លប់នៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានអនុវត្តរដ្ឋធម្មនុញ្ញប្រកបដោយជោគ​ជ័យនិងសម្រេចបាននូវសមិទ្ធផលស្នូលចំនួន៤គឺ ៖ ការ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ,ការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស,ការឈានឡើងជាសង្គមនិតិរដ្ឋ និងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារព្រមទាំងការលើកស្ទួយយុត្តិធម៌សង្គម ៕
    អត្ថបទ ៖កែវ សេងសុចិន្តា,រូបថត ៖សន គន្ធនិវឌ្ឍន៍

    photo_2026-08-26_23-01-46.jpg
    photo_2026-08-26_23-01-54.jpg
    photo_2026-08-26_23-01-58.jpg
    photo_2026-08-26_23-02-01.jpg
    photo_2026-08-26_23-02-04.jpg
    photo_2026-08-26_23-02-06.jpg
    photo_2026-08-26_23-02-09.jpg

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង