នៅ​ក្នុង​ស​ប្តាហ៍​នេះ​កម្លាំង​សមត្ថកិច្ច​​ចម្រុះ​ខេត្ត​កំពង់​ឆ្នាំង​ ចុះ​បង្រាប​បទ​​ល្មើស​ របាំង​សាច់​អួន​៧​កន្លែង​ និង​ របាំង​ស្បៃ​មុង​៦​កន្លែង​

  • កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង នៅក្នុងសប្តាហ៍នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងទន្លេក្នុងភូមិសាស្ត្រ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន ។

    លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងរយៈពេលមួយសប្តាហ៍ កន្លងទៅនេះ កម្លាំងជំនាញជលផល សហការជាមួយអាជ្ញាធរ និង សមត្ថកិច្ច បន្តចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួន បានចំនួន៧កន្លែង ប្រវែង៥៥០ម៉ែត្រ លូសាច់អួន​១២មាត់ បង្គោល២៥០ដើម។ របាំងស្បៃមុង៦ កន្លែង ប្រវែង៣០០ម៉ែត្រ លូស្បៃមុងចំនួន៦មាត់ បង្គោល ៥០ដើម និង ចាក់លែងត្រីចំម្រុះចំនួន៥០ គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង