លោក​យាយ​៣​នាក់​ មាន​អា​យុ​ជិត​៩០​ឆ្នាំ​ និង​ជាង​១០០​ឆ្នាំ​ ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់​សាំង​ បង្ការ​ជំ​ងឺ​កូ​វិដ​១៩​ត្រូវ​បាន​ការ​លើក​ទឹក​ចិត្ត​ ពី​អ​ភិ​បាល​ខេត្ត​កំ​ព​ង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរក្រុកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ លោកយាយ៣នាក់ ដែលមានអាយុចាប់ពី៨៧ឆ្នាំ ដល់១០៦ឆ្នាំ បានស្ម័គ្រចិត្តមក ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមណ្ឌលចាក់វ៉ាក់សំាង ស្ថិតនៅវត្តអារញ្ញិការ៉ាម ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា លោកយាយទាំង៣នាក់ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ​១៩​នេះ១.ឈ្មោះ លឹម ស៊ុន អាយុ១០៤ឆ្នាំ ២.ឈ្មោះ ស៊ិន សុទ្ធ អាយុ៨៧ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង និង ៣.ឈ្មោះ ហួរ គឹមសួរ អាយុ១០៦ឆ្នាំ រស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានស្ម័គចិត្តអញ្ជើញមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ។

    នៅក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូល
    រួមថែរក្សាសុខភាព របស់ខ្លួនដោយគោរព និង អនុវត្តតាមការណែនាំរបស់អាជ្ញាធរ ក្រសួងសុខាភិបាលនិងជាពិសេសវិធាន
    ការ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

    នៅក្នុងឱកាសនោះ ឯកឧត្តស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់ជូនថវិកាដល់លោកយាយដែលមានជន្មាយុច្រើន ទាំង៣នាក់នេះ ក្នុងម្នាក់ៗចំនួន៨០ម៉ឺនរៀលផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង