អាជ្ញា​ធរ​ខេត្ត​កំពង់​ឆ្នាំង​ធ្វើ​ការ​អភិវឌ្ឍន៍​ តំបន់​ទេស​ ចរណ៍​ទឹក​ធ្លាក់​ស្រែ​អំពិល​ ដើម្បី​ជម្រុញ​កំណើន​ទេសចរណ៍​

  • កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅពេលនេះបានចាប់ផ្តើមធ្វើការអភិវឌ្ឍន៍ និង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ដើម្បីជម្រុញកំណើនភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្ត ។

    នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យការតភ្ជាប់បណ្តាញអគ្គិសនី តាមផ្លូវសហគមន៍ទេសចរណ៍ស្រែអំពិល និង ការរៀបចំធ្វើផ្លូវតភ្ជាប់ពីសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់សហគមន៍ ទេសចរណ៍ច្រកល្អៀង ស្រុកក្រគរ ខេត្តពោធិសាត់ ។

     

    សូមបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ជាតំបន់ទេសចរណ៍មួយ ជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍ ក្នុងពេលសម្រាកពីការងារ ជាពិសេសថ្ងៃឈប់សម្រាកបុណ្យជាតិ និងថ្ងៃ​ឈប់​សម្រាក​ចុងសប្តាហ៍ ។

    រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល មានចម្ងាយប្រមាណ៥៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិក្តុលសែនជ័យ ឃុំក្តុលសែន ជ័យ ស្រុកទឹកផុស ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង