មន្ត្រី​ជាន់​ខ្ពស់​ក្រ​សួង​ក​សិ​កម្ម​ ចុះ​ពិ​និត្យ​មើល​បទ​​ល្មើស​នេ​សាទ​តាម​ដង​ទន្លេ​សាប​ និង​ ដឹក​នាំ​ កម្លាំង​ធ្វើ​ការ​បង្ក្រាប​ជាក់​ស្តែង​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលបទល្មើសនេសាទ នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពងធំ និង ខេត្តកំពង់ចាម ។

     

    នៅក្នុងឱកាសអញ្ជើញចុះមកកាន់តំបន់ទន្លេសាបនាពេលនេះ ឯកឧត្តម ណៅ ធួក បានដឹកនាំកម្លាំងជំនាញរដ្ឋបាលជលផល កម្លាំងសហគមន៍នេសាទ ខេត្តដែលពាក់ព័ន្ធធ្វើការបង្ក្រាបបទល្មើស ជាក់ស្តែងតែម្តង ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជំនាញបានសម្រេចរុះរើបំផ្លាញចោលមានរបាំងស្បៃមុង៣៥កន្លែង ប្រវែង២ ៦០០ម៉ែត្រ លូស្បៃមុង៣៥គ្រឿងនិងបានចាក់លែងត្រីចម្រុះទៅក្នុងដែនទឹកធម្មជាតិវិញចំនួន៣០០គីឡូក្រាម ។

    នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម ណៅ ធួក រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទ បានជួបសំណេះសំណាលជាមួយកម្លាំងយាមកន្លែងអភិរក្សជលផលបឹងប្រា ក្នុងខេត្តកំពង់ឆ្នាំង ដោយបានឧបត្ថម្ភថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ៕និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង