កំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សម្រេចបង្ក្រាបបទល្មើសបានចំនួន៦៣លើក និងឃាត់ខ្លួនជនសង្ស័យបានចំនួន១១០នាក់ កសាងសំណុំរឿងបបញ្ជូនទៅតុលាការ តាមនិតិវិធីច្បាប់ នៅក្នុងឆ្នាំ២០២១ ។ នេះបើតាមការបញ្ចាក់របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ នៃបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១នេះ ។
លោកមេបញ្ជាការបានឲ្យដឹងថា ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង និង ការពារធនធានធម្មជាតិ កម្លាំងអាវុធហត្ថខេត្ត បានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់ ក្នុងការបង្រ្កាប ទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះកិច្ចសហការបង្រ្កាបបទល្មើសទាំងនេះ កម្លាំងកងរាជអាវុធហត្ថ តែងតែបាន ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល និង ស្ថាប័នជំនាញ ដើម្បីធានាឱ្យបាននូវកម្លាំងរួម ក្នុងការបង្រ្កានិងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ។ ហើយនៅក្នុងអង្គភាពក៏មានកម្លាំងប្រចាំបញ្ជាបានត្រៀមសម្រាប់សភាពការសន្ថិសុខដែលកើតឡើងជាក់ស្តែងផងដែរ ។

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានបញ្ជាក់ទៀតថា នៅក្នុងស្ថានភាព នៃការរីករការីករាលដាល នៃជំងឺកូវីដ១៩ កម្លាំងកងរាជអាវុធហត្ថបានយកចិត្តទុកដាក់ក្នុងការ ការពារប្រយុទ្ធ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអនុវត្តជាប្រចាំ ចំពោះនាយ និង ពលអាវុធហត្ថ ក្នុងការពិនិត្យសុខភាពនិងអនុវត្តនូវវិធានការសុខាភិបាល។ ក្រៅពីនោះក៏បានចុះជួយអន្តរាគមន៍នៅតាមទីតាំងមណ្ឌលចត្តាឡីស័ក និង ទីតាំង ដែលប្រឈម និងការរីករាលដាលជំងឺកូវីដ១៩ ផងដែរ ។

ជាមួយគ្នានេះ កម្លំាងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការអភិវឌ្ឍន៍អង្គភាពដោយបានសាងសង់អគារបញ្ជាកាដ្ឋានកងរាជអាវុធហត្ថ និង មូលដ្ឋានអាវុធហត្ថស្រុកនានាក្នុងខេត្ត ដើម្បីធានាបាននូវជីវភាពក្នុងអង្គភាព កងកម្លាំងបានចិញ្ចឹមសត្វ ដាំបន្លែបង្ករ សម្រាប់ផ្គត់ផ្គង់នៅក្នុងអង្គភាពប្រចាំថ្ងៃផងដែរ ៕











