មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់​ឆ្នាំង​ប្រារព្វ​ខួប​អនុស្សា​វរីយ៍ ​លើកទី​១១៤​ ទិវា​នារី​អន្តរ​ជាតិ​ ៨មិនា​

  • កំពង់ឆ្នាំង៖មន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ប្រារព្វខួបអនុស្សាវរីយ៍ លើកទី១១៤ នៃទិវានារីអន្តរជាតិ ៨មិនា ក្រោមប្រធានបទ« សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ ។

    លោកស្រី កែវ សេងសុចិន្តា តំណាងឲ្យនារីនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង មានចំណាប់អារម្មណ៍ដោយគូសបញ្ជាក់ថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍលើវិស័យព័ត៌មាន ដែលបច្ចុប្បន្នមន្ទីរមានមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាជានារី ចំនួន ១៧នាក់ ។ពួកគាត់មានតួនាទីជាអ្នកបច្ចេកទេស អ្នកយកព័ត៌មាន អានព័ត៌មាន ថតរូប និងជាពិធីការនីផងដែរ ។

    លោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានកោតសរសើរនិងជម្រុញដល់ស្ត្រី ដែលកំពុងបំរើការងារ នៅក្នុងមន្ទីរព័ត៌មានទាំងអស់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងត្រូវរួមសហការគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទី ពិសេសគឺការប្រយុទ្ធប្រឆាំង និងព័ត៌មានក្លែង​ក្លាយ ។

    លោក ឈាង វណ្ណៈ បញ្ជាក់ថា ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង