បុរស​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រង​របួស​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាងម៉ូតូ​និង​ម៉ូតូ លើផ្លូវ​លេខ​​៥៣ ក្នុង​ស្រុករលាប្អៀរ

  • បុរសម្នាក់ស្លាប់​និងម្នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូនិងម៉ូតូ លើផ្លូវកៅស៊ូលេខ​៥៣ ស្ថិត​នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុក​រលា​ប្អៀរ​​ ខេត្តកំពង់ឆ្នាំង កាលវេលាម៉ោង​១១:០៥នាទី​ថ្ងៃត្រង់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

    នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ករណីគ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​រវាងម៉ូតូមួយគ្រឿងម៉ាក HONDA C100 ពណ៌ក្រហម ពាក់ស្លាក​លេខ ក4108 កឆ1 បើកបរដោយឈ្មោះ ភាវ ស្រ៊ុន ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់​កំពង់​ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយបើកបរពីទិសខាងត្បូងទៅជើង​ លុះពេលដល់​ចំណុចខាងលើ​បាន​បត់ឆ្វេង ស្របពេលនោះ ក៏មានម៉ូតូ០១គ្រឿងទៀតម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាក​លេខ កំពង់ឆ្នាំង 1D_0364 បើកបរដោយឈ្មោះ សុក វណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ​ត្រពាំងរាំង ឃុំអភិ​​វឌ្ឍន៍​ ស្រុកទឹកផុស បើកបរយ៉ាងលឿន ក៏បានបុកជាមួយម៉ូតូ​នោះ​ ក្នុងដំណើរ​ស្របទិសគ្នា បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូ​ពាក់ស្លាកលេខ ក4108 កឆ1 និងរងរបួសអ្នក​បើកបរម៉ូតូពាក់ស្លាក លេខកំពង់ឆ្នាំង 1D_0364 (ធ្ងន់)​ រីឯម៉ូតូ​ទាំង​២គ្រឿង​ធ្ងន់ធ្ងរ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង