សម្តេច​បវរ​ធិបតី​ និង​លោក​ជំទាវ​បណ្ឌិត​ ឧបត្ថម្ភ​គ្រឿង​​ឧបភោគ​បរិភោគ​ ជូន​ដល់​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកប្រគល់ជូនតំបន់ប្រតិ​បត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង តាមរយ:ឧត្ដមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជា​ការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

    នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់កងកម្លាំង ដែលកំពុងបំពេញបេសកកម្មនៅមូលដ្ឋានឈរជើងរបស់ខ្លួន ទាំងលើសុខទុក្ខ សុខមាលភាព និងស្ថិរភាព នៃប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាព ក៏ដូចជាជួយដល់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកទទួលរងគ្រោះមហន្ដរាយផ្សេងៗ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង