បទ​ល្មើស​របាំង​ស្បៃ​មុង​១៣​កន្លែង​ ប្រវែង​៦៥០ ​ម៉ែត្រ​ត្រូវ​កម្លាំង​រដ្ឋ​បាល​ជល​ផល​និ​ង​សហគមន៍​ នេសាទ​ចុះ​បង្ក្រាប​

  • កំពង់ឆ្នាំង ៖ បទល្មើសរបាំងស្បៃមុងចំនួន១៣ កន្លែង ប្រវែង៦៥០ម៉ែត្រ ត្រូវកម្លាំងរដ្ឋបាលជលផល សហការជាមួយកម្លាំងសហគមន៍នេសាទ ចុះបង្ក្រាបនិងធ្វើការរុះរើបំផ្លាញចោល ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កម្លាំងខណ្ឌរដ្ឋបាលជលផល សហការជាមួយសហគមន៍នេសាទភូមិថ្មី កោះធំនិងសហគមន៍នេសាទ អន្លង់ថ្មី មធ្យោបាយកាណូត៥គ្រឿង កម្លាំងសរុប១៨នាក់ បានចុះប្រតិបត្តិការនៅក្នុងភូមិសាស្ត្រ ឃុំព្រៃគ្រី ស្រុកជលគិរី បានប្រទះឃើញបទល្មើស របាំងស្បៃមុងចំនួន១៣ កន្លែង ដោយសមត្ថកិច្ចសម្រេចធ្វើការរុះរើនិងបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។

    លោក លី ឡា បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានបំផ្លាញចោលទាំងស្រុងមានរបាំងស្បៃមុង១៣កន្លែងប្រវែង៦៥០ម៉ែត្រ បង្គោល​១៧០​ដើម លូស្បៃមុងចំនួន១៣មាត់ និងចាក់លែងត្រីចម្រុះល្អិតៗ ចំនួន៨០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង