ថ្ងៃ​នេះ​ ! ខេត្ត​កំ​ពង់​ឆ្នាំង​ស្លាប់​១​នាក់​ដោយ​សារ​​ជំងឺ​កូ​វិដ​១៩​ និង​ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំ​នួន​១៩​នាក់​ បន្ថែម​ទៀត​

  • កំពង់ឆ្នាំង ៖ អត្រាឆ្លងកូវិដ១៩ នៅខេត្តកំពង់ឆ្នាំង នៅមិនទាន់ធូរស្រាលនៅឡើយទេ ថ្ងៃនេះមានអ្នកជំងឺកូវិដ១៩ ចំនួន១នាក់បានស្លាប់ និង មនុស្សចំនួន១៩នាក់ទៀត ត្រូវបានរកឃើញឆ្លងថ្មី តាមរយះការធ្វើតេស្តរហ័ស ( Rapid Test ) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ។

    ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង១៩នាក់នេះ ជាអាជីវករ កម្មករ កសិករ ពលករ និង សិស្ស ។

    ដោយឡែកអ្នកជំងឺ១នាក់ ដែលបានមរណ:ភាពដោយសារជំងឺកូវិដ១៩ ឈ្មោះ វ៉ាន់ គឹមឈៀង ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពងព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន២ ៩០៩នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៥៥៥នាក់ ស្លាប់ចំនួន៩០នាក់ និង កំពុងសម្រាកព្យាបាលចំនួន២៦៤នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង