ក្មេងប្រុសអាយុ១ឆ្នាំតាមម្តាយទៅដាក់មង ធ្លាក់ទឹកលង់ស្លាប់

  • កំពង់ឆ្នាំង÷ ក្មេងប្រុសម្នាក់បានធ្លាក់ទឹកលង់ស្លាប់នៅកណ្តាលទន្លេ បន្ទាប់ពីក្មេងប្រុសរងគ្រោះបាន បានទៅដាក់មងជាមួយម្តាយឪពុក ជេីងគ្រោះ ឃំុស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។
    សមត្ថកិច្ចបានឲ្យដឹងថា កុមាររងគ្រោះមានឈ្មោះភ័ណ វិរ៉ា អាយុ១ឆ្នាំ រស់នៅភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី។សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុម្តាយនិងឪពុករបស់ជនរងគ្រោះបានចេញទៅដាក់មងនៅឃុំស្វាយរំពារ ស្រុកកំពង់លែង នៅពេលទៅដាក់មងនេះក៍ធ្លាក់កូនទៅក្នុងទឹកដោយមិនបានដឹង ហើយពេលដឹងថាកូនធ្លាក់ទឹកក៍ចុះរាវរក ដែរ ប៉ុន្តែពេលរកឃើញកូនបានលង់ទឹកស្លាប់បាត់ទៅហើយ និងបានផតល់ព័តមានទៅសមត្ថកិច្ចតែម្តង។សពក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង