កំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតករ អារកសម្លាប់នៅលើផ្ទះរបស់ខ្លួនបន្សល់កូនតូចៗ៣នាក់ឲ្យនៅកំព្រា ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុកទឹកផុស បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះអឿនណេន អាយុ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយ និងកូន៣នាក់នៅក្នុងបន្ទុករសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។
ពាក់ព័ន្ធករណីឃាតកម្មខាងលើនេះជំហានដំបូងសមត្ថកិច្ចដាក់ការសង្ស័យទៅលើបុរសម្នាក់ ដែលនៅពេលនេះកំពុងរត់គេចខ្លួនហើយផ្តើមចេញពីរឿងប្រចណ្ឌទៅលើស្ត្រីរងគ្រោះ។
នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕