កំពង់ឆ្នាំង ៖ ក្មេងប្រុសជំទង់ម្នាក់បានយកគោទៅលាងទឹក ហើយបានរអិលជើងធ្លាក់ចូលទឹកជ្រៅ ឪពុកឃើញចុះទៅជួយបណ្តាលឲ្យលង់ស្លាប់ទាំង២នាក់តែម្តង ។
ហេតុការណ៍មនុស្សលង់ទឹកស្លាប់នេះ កើតឡើងកាលពីវេលាម៉ោង១១ និង១៥ នាទី ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចស្រះទឹកក្រោយរោងចក្រត្រីប៉ុស្ត ក្នុងភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប៉ូលីសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះ១.ឈ្មោះសុះ គ្រីយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ។ ២.ឈ្មោះគ្រីយ៉ា មូសា ភេទប្រុស អាយុ១៦ឆ្នាំ ។ជនរងគ្រោះទាំងពីរ ត្រូវជាឪពុក និង កូន មានទីលំនៅក្នុងភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕
