ឃាត់ខ្លួន​​យុវជនម្នាក់ និង​ដក​​ហូត​បានថ្នាំញៀន​៤កញ្ចប់​

  • កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកបរិបូណ៌ ចុះបង្ក្រាបករណីរក្សាទុក.ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ។

    លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះខេង ភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

    លោកស្នងការរង បានឲ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច ដកហូតបានវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង