កំពង់ឆ្នាំង៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទិ២៩ ខែវិច្ឆិកា កម្លាំងនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបង្ក្រាបករណីរក្សាទុកចែកចាយគ្រឿងញៀនមួយករណីនៅភូមិខ្លុងពពក ឃុំខ្លុងពពកស្រុកទឹកផុស ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
លោកវរ:សេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ មានឈ្មោះ ប៊ុន សុភាព រស់នៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស និងឈ្មោះ អេង ចាន់ណា មានមុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ។
លោកវរ:សេនីយ៍ឯក ហ៊ុល វាសនា បានអោយដឹងទៀតថា ក្នុងការឃាត់ខ្លួននោះ កម្លាំងជំនាញបានដកហូតវត្ថុតាង រួមមានថ្នាំញៀន២កញ្ចប់ ទូរសព្ទ ១គ្រឿង កាំភ្លើងកែច្នៃ ១ដើម សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕
![](https://myfmnews.com/wp-content/uploads/2020/11/127236636_158533555968436_7133476606758462150_o.jpg)