កំពង់ឆ្នាំង ៖មន្ត្រីមកពីមន្ទីរព័ត៌មានរាជធានី ខេត្ត ចំនួន២៧រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញរាយការណ៍ព័ត៎មានឆ្លាតវៃ ក្នុងយុគសម័យឌីជីថល» នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៦ ។

លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសារព័ត៌មាន នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ។នេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងវៀតណាម ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងវិស័យព័ត៌មាន ។

សូមបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើជំនាញ ផលិតខ្លឹមសារ,ការថតវីដេអូ ដែលមានគុណភាព,ការថតសំឡេងប្រកបដោយវិជ្ជាជីវៈ និងការកែសម្រួលវីដេអូដោយផ្ទាល់ នៅលើស្មាតហ្វូន ព្រមទាំងការផ្សាយផ្ទាល់ ដោយស្ទាត់ជំនាញ ក្នុងបញ្ជូនរូបពីកន្លែងកើតហេតុុទៅកាន់បន្ទប់ព័ត៌មាន តាមរយះបណ្តាញចល័ត ដែលមានស្ថរភាព ៕អត្តបទនិងរូបថត ៖ហឹង ចូច











