ឯក​ឧត្តម​ ខៀវ​ កាញា​រីទ្ធ​ ចុះ​ត្រួត​ពិនិត្យ​មជ្ឈ​ម​ណ្ឌល​ព័ត៌​មាន​ នៅ​សណ្ឋា​គារ​សុខា​ ដែល​នឹង​ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​កំ​ពូល​អាស៊ាន ​លើក​ទី​៤​០ និង​ទី ​៤១ ​ព្រម​ទាំង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំសហការី អញ្ជើញត្រួតពិនិត្យមជ្ឈមណ្ឌលព័ត៌មាន នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនឹងត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ផ្នែក របស់ក្រសួងព័ត៌មាន ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នាពេលខាងមុខនេះ ឲ្យទទួលបានជោគជ័យ តាមរយៈកិច្ចសហការជាមួយគ្រប់ស្ថាប័ន គ្រប់ផ្នែកទាំងអស់ដែលត្រូវបំពេញកិច្ចការងារជាមួយគ្នា ដើម្បីកិត្តិយសរបស់ជាតិ ។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ បានលើកពីការរៀបចំ Media Advisory សម្រាប់អ្នកសារព័ត៌មាន ហើយក្រុមការងារបានបើកទទួលចុះឈ្មោះ ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិកាលពីដើមខែតុលា រហូតមកដល់ពេលនេះ បានរួចរាល់ស្ទើរទាំងស្រុង ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង