អគ្គិភ័យ​ ឆាប​ឆេះ​ហាង​ខារ៉ា​អូ​ខេ​មួយ​កន្លែង​ ខូច​ខាត​ស្ទើ​រទាំង​ស្រុង​ ក្នុង​ក្រុង​ព្រះ​សី​ហនុ​

  • នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៤នេះ មានករណី អគ្គិភ័យមួយបាន ឆាបឆេះហាងខារ៉ាអូខេមួយ កន្លែងយីហោ « ស៊ីនហាយ » នៅម្តុំជិតរង្វង់មូលតោ២ ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ។

    ក្រោយកើតហេតុ លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុបានដឹកនាំកងកម្លាំង នគរបាលនៃការិយាល័យបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះចំណុះស្នងការដ្ឋាននគរបាល ខេត្តព្រះ សីហនុ សហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្ត ក្រុមសង្គ្រោះ៧១១ ព្រ លានយន្តហោះកងកេង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុន GTVC បានធ្វើការ ពន្លត់អគ្គិភ័យខាងលើរលត់ទាំងស្រុង នៅវេលាម៉ោង ០៣ និង០០ នាទី រសៀលថ្ងៃ ដដែល ដោយបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យ សរុបអស់ចំនួន៦៨គ្រឿង ។

     

    សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យនេះមិន រាលដាលប៉ះពាល់ដល់អាគារក្បែរខាងឡើយនិងមិនមានមនុស្សរងគ្រោះនោះទេ ។សមត្ថកិច្ចអោយដឹងទៀតថា ទ្រព្យសម្បត្តិនិង សម្ភារៈក្នុងហាងខារ៉ាអូខេរងការខូចខាត ស្ទើរទាំងស្រុង ។ ចំពោះមូលហេតុសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ នៅកន្លែងកើតហេតុ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង