យោងតាមរបាយការណ៍ស្ថានភាពបរិស្ថាន និងសេដ្ឋកិច្ចសង្គមតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី២ឆ្នាំ២០០៧ កម្ពុជាមានតំបន់ផ្កាថ្មនៅក្នុងដែនសមុទ្ររបស់ខ្លួនទំហំ ២៨០៦ ហិកតា ក្នុងនោះខេត្តកែបមានទំហំ ៥២,៥ ហិកតា ខេត្តកំពតមានទំហំ ៩៥៣ ហិកតា ខេត្តព្រះសីហនុមានទំហំ ១១៩៨ ហិកតា និងខេត្តកោះកុងមានទំហំ ៦០២ ហិកតា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថា ទិន្នន័យនេះអាចមានការកើនឡើងទៀត ព្រោះមានតំបន់មួយចំនួនមិនទាន់បានសិក្សាស្រាវជ្រាវនៅឡើយពីវត្តមានផ្កាថ្មនេះនៅឡើយទេ។
គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ នៅខេត្តព្រះសីហនុនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះក្រោមប្រធានបទ«បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រមនុស្ស និងសេដ្ឋកិច្ច» ៕

រូបថត៖ Khmer Dive Group










