គិត ម៉ាយ៉ាវីន នឹកដៃគូចាស់!

  • ក្នុងពេលដែលតារាសម្តែង និងបង្ហាញម៉ូដ គិត ម៉ាយ៉ាវីន ជាប់ភារៈការងារច្រើនឆ្នាំ នៅលើទឹកដីអាមេរិក លោករមែងបង្ហោះសារនឹករលឹកដីកំណើត។ ជាពិសេសលោក ហាក់បង្ហាញនូវ អារម្មណ៏នឹកដល់ដៃគូសម្តែង កញ្ញាទេព កញ្ញា បន្ទាប់ពីលោកហាក់មើលឃើញថាតារាស្រីរូបនេះ កាន់តែលេចធ្លោ ឯសម្រស់កាន់តែស្រស់សោភា។


    បើរំលឹកដល់ អតីតកាលមុន ម៉ាយ៉ាវីនធ្លាប់បង្ហាញស្នាដៃសម្តែង លើផ្នែកថតម៉ូដសំអាងការ។ ក្រោយមកដើម្បីអនាគត មុខជំនាញក៏ មានឱកាសចេញទៅអាមេរិក ដើម្បីបន្តភាពចាំបាច់មួយចំនួន ដកខ្លួនពីសិល្បៈ។ តារាប្រុសរូបនេះ ខំប្រឹងធ្វើការ និងរកមុខរបរជំនួញដែលគិតថាប្រសើរ។ រស់នៅឆ្ងាយស្រុក អារម្មណ៏នឹក កន្លែងដើមកើតមានជានិច្ច។ ជាពិសេសលោកតែង ខមមិនឆ្លងឆ្លើយជាមួយ ស្រីស្អាតទេព កញ្ញា ដៃគូថតសម្តែងការ និងជាមិត្តយល់ល្អមួយ។

    ស្របពេលនេះលោក គិតថាពេលណាមានគម្រោងសមស្រប និងមកកាន់ប្រទេសកម្ពុជាឡើងវិញ ដើម្បីជួបជុំបងប្អូនញាតិមិត្ត។ ពិសេសឱកាសហុច អោយប្រហែលជាចាប់ដៃគូ ជាមួយទេព កញ្ញា ធ្វើអ្វីបែបសិល្បៈប្លែកដើម្បីបន្សល់នូវ ភាពនឹករលឹកបន្តទៀត។ គេរំពឹងថា ប្រុសស្អាតរូបនេះ នឹងបានមកលេងស្រុកបន្តទៀត ហើយសម្រេចបំណងសំខាន់ៗដែល បានរៀបចំក្នុងចិត្ត។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង