សម្តេច​តេជោ​ ហ៊ុន ​សែន ​ថ្លែង​អំណរ​គុណ​ចំពោះ​​ឯកឧត្តម ​អ៊ុក រ៉ាប៊ុន ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​១ម៉ឺន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩

  • សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០​នេះ បានផ្ញើលិខិត​ថ្លែងអំណរ​គុណ​ដល់ ឯកឧត្តម​ ​អ៊ុក រ៉ាប៊ុន ដែល​បាន​ឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​សកម្មភាព​បង្ការ និង​ទប់​ស្កាត់​ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុង​បង្កគ្រោះភ័យដល់​សុខភាព និងជីវិ​តរបស់ប្រជាជន​កម្ពុជា។

    នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ដែល​បាន​ផ្តល់​នូវជំនួយថវិកាចំនួន ១០.០០០ដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ទល់ និងប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ​-១៩​ (Covid-19) ដែលកំពុងតែបង្កគ្រោះភ័យដោយគំរាមកំហែងមកលើសុខភាពនិងអាយុជីវិតរបស់ប្រជាជនកម្ពុជាយើង។ វិភាគ​ទាន​ជាជំនួយដល់បុព្វហេតុដ៏ថ្លៃថ្លា​របស់ឯកឧត្តម ពិតជាមានតម្លៃខ្លាំងណាស់​នឹងត្រូវបាន​ចងចាំទុក​ដោយ​រាជរដ្ឋា​ភិបា​ល​ និងប្រជាជន​កម្ពុជា»។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង