ឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បានចុះពិនិត្យវឌ្ឍនៈភាពនៃសមិទ្ធផល ដែលកំពុងកសាងក្នុងស្រុក។
សមិទ្ធផលដែលឯកឧត្តម ទេសរដ្ឋមន្ត្រី ចុះពិនិត្យនោះរួមមាន ១. ពិនិត្យទំនប់ខ្សែលួស និងទំនប់រហាល នៃឃុំត្រងិល ២. ពិនិត្យទំនប់ស្រុក នៅឃុំស្វាយរំពារ និង៣. ពិនិត្យសំណង់អគារសិក្សា និងផ្ទះសំណាក់គ្រូបង្រៀន នៅសាលាអនុវិទ្យាល័យសំរោងសែន នៅឃុំសំរោងសែន។
ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានដឹកនាំត្រួតពិនិត្យលទ្ធផលសកម្មភាពរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង នៅស្នាក់ការគណបក្សស្រុក ភូមិត្រងិល ឃុំត្រងិល ដោយមានការចូលរួមពីក្រុមការងារថ្នាក់ក្រសួង ថ្នាក់ខេត្ត-ស្រុក-ឃុំ សរុបប្រមាណ៦០នាក់៕