ជលផលកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្រ្តស្រុកកំពង់ លែងនិងស្រុកជលគិរី

  • កំពង់ឆ្នាំង ៖ កម្លាំងរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និង សមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុក២គឺស្រុកកំពង់លែងនិងស្រុកជលគិរី ។

    លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងដែលចុះប្រតិបត្តិការនៅថ្ងៃទី១១ កញ្ញានេះ មាន៣ក្រុម ដែលក្រុមទីមានកម្លាំងចំនួន១៥នាក់ មធ្យោបាយកាណូត៤គ្រឿងបានចុះទៅកាន់ចំណុច ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង និង កំពង់ធំ ។ ក្រុមទី២ មានកម្លាំងចំនួន១៣នាក់ មធ្យោបាយកាណូត៤គ្រឿង បានចុះទៅកាន់ចំណុចបាយឆៅ ខ្លាខាំគោ ក្នុងឃុំច្រណូក នឹង ឃុំពោធិ ស្រុកកំពង់លែង ។ ក្រុមទី៣មានកម្លាំងចំនួន១១នាក់ បានចុះទៅកាន់ចំណុចព្រែកឆ្ដោរ ភូមិគៀនតាម៉ា ក្នុងឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

    លោកលី ឡា បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានសម្រេចរុះរើនិងបំផ្លាញចោលនៅនឹងកន្លែង មានរបាំងស្បៃមុង៥៩កន្លែង ប្រវែង២៤៥០ម៉ែត្រ លូស្បៃមុង៥៩គ្រឿង ។ រុះរេីរបាំងសាច់អួនក្រឡាញឹកចំនួន២៥កន្លែង ប្រវែង២២៥០ម៉ែត្រ, លូ២៥ គ្រឿង ,បង្គោលចំនួន២៥០០ដេីម និង ចាក់លែងត្រីចំរុះទៅក្នុងដែនទឹកធម្មជាតិវិញចំនួន ៩៥០ គីឡូក្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង