សា​ឡាង​ឆ្លង​នៅ​ស្ទឹង​ត្រង់​ ក្រូច​ឆ្មា​ នឹង​យក​មក​ដាក់​នៅ​កំ​ពង់​ឆ្នាំង​ សម្រាប់​អ្នក​ដំណើរ​ឆ្លង​ពី​ក្រុង​កំ​ពង់​ឆ្នាំង​ ទៅ​ស្រុក​កំ​ពង់​លែង​

កំពង់ឆ្នាំង ៖ សាឡាងដែលដឹកជញ្ជូនអ្នកដំណើរ ឆ្លងទន្លេមេគង្គ ( ស្ទឹងត្រង់- ក្រូចឆ្មា )នឹងត្រូវយកមកដាក់សម្រាប់បម្រើប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង គឺសម្រាប់ដឹកអ្នកដំណើរឆ្លងទន្លេចំនួន៣ ពីក្រុងកំពង់ឆ្នាំង ទៅស្រុកកំពង់លែង ។

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញមួយក្រុមរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទៅទទួលយកសាឡាងមួយនេះ ពីខេត្តកំពង់ចាម មកកាន់ខេត្តកំពង់ឆ្នាំង ។

មន្ត្រីមួយរូបនៅមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២៥ ឧសភា នេះថា សាឡាងឈ្មោះសាមគ្គី ដែលយកមកពីខេត្តកំពង់ចាម បានធ្វើដំណើរមកដល់ព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាលហើយ ដែលអាចនឹងមកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃស្អែកទី២៦ ឧសភា នេះ ។

ក្រោយពីក្រសួងសាធារណការ និង ដឹកជញ្ជូនបានស្ថាបនាផ្លូវលេខ50C ភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ គេកត់សម្គាល់ឃើញថា មានអ្នកដំណើរ បានធ្វើដំណើរឆ្លងកាត់ច្រើន ទោះបីត្រូវឆ្លងកាត់ទន្លេ៣ ដោយសាឡាងក៏ដោយ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង