កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១៦នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។អ្នកវិជ្ជមានកូវិដ.១៩ ខាងលើត្រូវបានរកឃើញចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ និង បានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច និង នៅមណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៣១៩នាក់ ស្រីចំនួន២៣៩នាក់,ព្យាបាលជាសះស្បើយចំនួន១៥៩នាក់ , ស្រីចំនួន១១២នាក់ , ស្លាប់ចំនួន៤នាក់ស្រី៣នាក់ និង កំពុងសម្រាកព្យាបាល ចំនួន១៥៦នាក់ ស្រីចំនួន១២៤នាក់ ៕











