លោក ឆាយ លាភា ត្រូវបានតែងតាំង​ជាប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន​ឃុំកំពង់​ហៅ ស្រុកកំពង់​លែង​

  • កំពង់ឆ្នាំង ៖ គណកម្មាធិការគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះបានចេញសេចក្តីសម្រេចតែងតាំង លោក ឆាយ លាភា ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំកំពង់ហៅ ស្រុកកំពង់លែង ។

    ពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារនេះ ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ហៅ ក្រោមអធិប តីភាព ឯកឧត្តមកែវ ពៅ សមាជិកអចិន្រ្តៃយ៍ គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង មានការចូលរួម​ពី​សមា​ជិក សមាជិការគណបក្សឃុំ ស្រុក និង ក្រុមការងារគណបក្សយ៉ាងច្រើនផងដែរ ។

    យោងតាមសេចក្តីសម្រេចរបស់គណកម្មាធិការរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងលោកឆាយ លាភា ជាប្រធានក្រុមកាងារចុះជួយមូលដ្ឋានឃុំកំពង់ហៅ និង សមាសភាពចំនួន២៦នាក់ផ្សេងទៀតជាអនុប្រធាន និង សមា​ជិក​ក្រុមការងារ ដើម្បីចុះការងារឃុំកំពង់ហៅ ។

    ឯកឧត្តម កែវ ពៅ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ឆ្នាំង និង ជាអនុប្រធានក្រុមការងារ​ចុះជួយ​ស្រុក​កំពង់​​លែង បានគូសបញ្ជាក់ថា ប្រធានអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកំពង់ហៅ ត្រូវបន្តយកចិត្តទុកដាក់ និង ទទួល​​ខុសត្រូវចំពោះកិច្ចការងារនានាដែល ដែលថ្នាក់ដឹកនាំបានប្រគល់ជូន ពិសេសគឺការអនុវត្តស្របតាមការណែ​នាំ​របស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង អនុប្រធាគណបក្ស។

    ឯកឧត្តម បានក្រើនរំលឹកដល់ប្រធាន អនុប្រធាន និង សមាជិក សមាជិការក្រុមការងារក្នុងមូលដ្ឋាននេះ ត្រូវសហការគ្នា​ជាមួយ​ក្រុម​ការងារ ដើម្បីចុះសិក្សាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ឬបញ្ហាប្រឈមផ្សេងៗ ដើម្បីចូលរួមធ្វើការដោះស្រាយជា​បន្ដ​បន្ទាប់ ជូនមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍និងតម្រូវការ ជាក់ស្តែងក្នុងមូលដ្ឋាន ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាប្រធាន​គណ​ប​ក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងដើម្បីបន្ដរក្សាសុខសន្ដិភាព និងបង្កើនការអភិវឌ្ឍ​ប្រ​ទេស​​ជាតិ​ដូចពេលបច្ចុប្បន្ននេះ ។ ដូច្នេះហើយក្រុមការងារ និងប្រជាពលរដ្ឋត្រូវតែបន្ដរួមគ្នាចូល​រួមថែរក្សា​សន្ដិភាព​នេះ​បន្ដ​ទៀត​។ ហើយយើងត្រូវបន្តអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងការបន្តថែរក្សាសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលកំពុង​មាន​ការរីក​ចម្រើន​លើគ្រប់វិស័យ​ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

    ឯកឧត្តម បានផ្តាំផ្ញើអោយ សមាជិក សមាជិកាទាំងអស់ត្រូវយកចិត្តទុកដាក់ក្តាប់នូវសភាពការណ៍​នានាក្នុងមូលដ្ឋាន​នូវរាល់​ព័ត៌មាន​មិនពិត ដែលមានបំណងបំផុសបំផុល លាបពណ៌ ដើម្បីបង្ករអសន្តិសុខសង្គម ។ យើងជាម្ចាស់​មូលដ្ឋាន​ត្រូវឆ្លើយតប​អោយ​បាន​ទាន់ពេលវេលានូវព័ត៌មានអវិជ្ជមានទាំងនេះ ធ្វើយ៉ាងណាធានាអោយបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពល​រដ្ឋ​អោយ​បានល្អប្រសើរ ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង