រថយន្ត​តូយ៉ូតា​វីហ្គោ​ស្លាក​លេខរដ្ឋ ​បើកលឿន​ផ្ទុះ​កង់ធ្លាក់​ប្រឡាយ​ បណ្តាលឲ្យ​រង​របួសធ្ងន់​ស្រាល​៦នាក់

កំពង់ឆ្នាំង ៖ មនុស្សស្រីប្រុស៦នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តពាក់ស្លាកលេខរដ្ឋមួយ​គ្រឿងបានក្រឡាប់​ធ្លាក់ចូលប្រឡាយដោយសារ​ផ្ទុះកង់ពេលកំពុងតែបើកបរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៤និង៤៥នាទី​រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តស្ទូច មកស្ទួចយករថយន្តដែលក្រឡាប់នេះ ទៅរក្សាទុកនៅអធិការដ្ឋាន ស្រុកទឹកផុស ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង