កំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដោយសាររន្ទះបាញ់ ក្នុងខណ:ពេលដែលជនរងគ្រោះទាំង២នាក់ នាំគ្នាបើកគោយន្តដឹកជីទៅដាក់ស្រែ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង២៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចវាលព្រៃត្បែង ក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះស៊ុ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់) និងម្នាក់ទៀតឈ្មោះស៊ុ វល័កភេទប្រុស អាយុ២៦ឆ្នាំ រងបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ។ ពួកគេត្រូវជាបងប្អូននឹងគ្នា មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ៕