កំពង់ឆ្នាំង ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្ក្រាបជាក់ស្ដែង ករណីផ្ដល់ទីតាំង រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន២ នាក់។ក្នុងនោះម្នាក់ឈ្មោះប៉ែល ភីរ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង។និងម្នាក់ទៀតឈ្មោះចំរើន សំណាងភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ ,ដាវ១ដើម ,ទូរស័ព្ទដៃ៣គ្រឿង,ម៉ូតូ១គ្រឿង,សម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចាត់ការបន្ត៕