អង្គ​ការ​​វ៉ត​ធ័រ​អេត​​កម្ពុជា​​ ផ្តល់​សម្ភារៈ​ និង​ ស្បៀង​ ដល់​រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ សម្ភារៈនិងស្បៀរ សម្រាប់ចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ របស់អង្គការវ៉តធ័រអេតកម្ពុជាបានផ្តល់ ជូន ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម  ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និង លោកលោកស្រីជាថ្នាក់ដឹកនាំអង្គការរវ៉តធ័រអេតកម្ពុជាផងដែរ ។


    អង្គការវ័តធឺអេត ជានិច្ចកាលតែងតែបានបន្តសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបង្កើនការយល់ដឹងអំពីការការពារជំងឺកូវីដ១៩ ព្រមទាំងការគាំទ្រតាមរយៈសម្ភារៈមួយចំនួនរួមមាន ៖ ម៉ាស, អាល់កុលលាងសម្អាតដៃ, សាប៊ូលាងសម្អាតដៃ, ព្រមទាំងឧបករណ៍លាងសម្អាតដៃចល័ត នៅតាមតំបន់គោលដៅផងដែរ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការរវ៉តធ័រអេតកម្ពុជា ដែលជានិច្ចកាលតែងតែ បានធ្វើកិច្ចសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការចួលរួមនូវកិច្ចអភិវឌ្ឍនានា ព្រមទាំងកិច្ចការសង្រ្គោះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់លើសុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

    ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា អង្គការរវ៉តធ័រអេតកម្ពុជា គឺជាអង្គការមួយដែលធ្វើការប្រកប ដោយតម្លាភាព និង ប្រសិទ្ធិភាពខ្ពស់ ហើយមានសមិទ្ធផលជាច្រើនដែលអង្គការបានបង្កើតឡើងនៅកម្ពុជា ។ ដើម្បីបំពេញបន្ថែមរាល់សកម្មភាពនៃការប្រយុទ្ធប្រឆាំងនិងការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ អង្គការបានផ្តល់នូវកិច្ចសហការ ក្នុងការលើកកម្ពស់នូវសុខមាលភាពសង្គមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងគោលដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសរួមគ្នាការកាត់ផ្តាច់ ការចម្លងចូលក្នុងសហគមន៍ចាប់ពីពេលនេះតទៅ ។

    អំណោយដែលអង្គការរវ៉តធ័រអេតកម្ពុជាបានផ្តល់ជូនរដ្ឋបាលខេត្តនាពេលនេះ មានបត្តម្ភអង្ករចំនួន២តោន ទឹកសុទ្ធ២០កេះ ត្រីខ៥០យួរ មី៥០កេះ ម៉ាស២កេះ អាកុល៥កាន និង សាប៊ូដុសខ្លួន៥កេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង